ហ៊ុន ចាន់រាជ ត្រៀមបញ្ចូនកីឡាករ៤ប្រភេទទម្ងន់ចេញប្រកួតក្រៅប្រទេស
ម្ចាស់ក្លិប Cambodian Top Team លោក ហ៊ុន ចាន់រាជ ត្រៀមបញ្ចូនកីឡាករចំនួន៤នាក់ចេញទៅប្រកួតនាប្រទេសថៃ ក្នុងនោះលោកបានជ្រើសរើសកីឡាករបានចំនួន៣នាក់រួចរាល់ហើយ ខណៈប្រភេទទម្ងន់ ៦៩ គីឡូក្រាមកំពុងស្វែងរកមិនទាន់បាន ។
ប្រធានប្រភិភូដឹកនាំកីឡាករចេញក្រៅប្រទេសបានបញ្ជាក់ថា សម្រាប់កីឡាករ៣នាក់ដែលចេញទៅប្រកួតមានប្រភេទទម្ងន់ ៥៣ គីឡូក្រាម , ៦២ គីឡូក្រាម និង ៦៥ ប៉ុន្តែលោកសុំមិនទាន់បញ្ចេញឈ្មោះ ព្រោះរង់ចាំការសម្រេចផ្លូវការរបស់ខាងកម្មវិធីរបស់ប្រទេសថៃ ជាមុនសិន ទាំងការកំណត់ថ្ងៃប្រកួតផងដែរ ។ លោកបន្ថែមថា ការជ្រើសរើសកីឡាករលោកផ្តោតលើកីឡាករដែលកំពុងឡើងសមត្ថភាពនិងពិសេសអ្នកប្រដាល់រលកក្រោយ ព្រោះចង់បណ្តុះពួកគេអោយទទួលបានបទពិសោធប្រកួតក្រៅប្រទេស ។
សូមបញ្ជាក់លោក ហ៊ុន ចាន់រាជ បានប្រកាសលើបណ្តាញសង្គមនៅថ្ងៃនេះដើម្បីស្វែងរកកីឡាករប្រភេទទម្ងន់ ៦៩ ដើម្បីចេញទៅប្រកួតនៅ ក្រៅប្រទេស ៕