លីគទី២ដល់ជុំចុងក្រោយថ្ងៃនេះ ខណៈ ISI និង U18 បាទី ត្រូវការឈ្នះដើម្បីជើងឯក
ការប្រកួតបាល់ទាត់ដណ្ដើមជើងឯក Cambodian League 2 រដូវកាល ២០២១ ឈានដល់ជុំចុងក្រោយនៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។
អ្វីដែលជក់ចិត្តនោះ អាយអាយអាយដង្កោសែនជ័យ និងយុវជនបាទី ត្រូវការឈ្នះគូប្រកួតរៀងៗខ្លួនដើម្បីតំណែងជើងឯក ខណៈក្រុមទាំង២កំពុងដេញពិន្ទុគ្នាយ៉ាងកៀកកិត។ ជាក់ស្ដែង ISI មាន១៦ពិន្ទុពីការប្រកួត១៦លើក និង U18 បាទី មាន១៥ពិន្ទុ។
ក្រុមទាំង២នឹងប្រកួតដំណាលគ្នានៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី នៅវេលាម៉ោង៣រសៀលនេះ។ ក្នុងនោះ អាយអេសអាយដង្កោត្រូវប៉ះត្បូងឃ្មុំ និងយុវជនបាទីអាយុក្រោម១៨ឆ្នាំ ត្រូវប៉ះបន្ទាយមានជ័យ។
គូប្រកួតផ្សេងៗទៀត U21 សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទត្រូវទទួលឫទ្ធីសែន និងសៀមរាបប៉ះកោះកុងអេហ្វស៊ី៕