Mizuno វិលចូលព្រះខ័នរាជវិញ ក្រោយចាកចេញអស់៥ឆ្នាំ
ខ្សែបម្រើ Mizuno Hikaru បានវិលត្រលប់ទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀងវិញហើយ ក្រោយចាកចេញទៅបឹងកេត កាលពីចុងឆ្នាំ២០១៦។
កីឡាករជនជាតិជប៉ុនរូបនេះបានចំណាយពេលមួយរដូវកាលនៅក្រុមគ្រូបង្គោល Conor Nestor ក្នុងឆ្នាំ២០១៦។
គេបានរួមចំណែកឈ្នះជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៧ និង២០២០ នៅបឹងកេត។
មុនមកដល់កម្ពុជា កីឡាករវ័យ៣០ឆ្នាំធ្លាប់លេងនៅក្លិប FC Ryukyu ដែលកាលណោះនៅលីគទី៣ជប៉ុន (បច្ចុប្បន្នឡើងមកលីគទី២) និងក្លិបសិង្ហបុរី Albirex Niigata Singapore។
Mizuno នឹងក្លាយជាកីឡាករកូតាអាស៊ីសម្រាប់ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីការចាកចេញរបស់មិត្តរួមជាតិ Daisuke Kobayashi នាដំណាច់រដូវកាល២០២១ថ្មីៗនេះ។ គេនឹងពាក់អាវលេខ៦នៅព្រះខ័នរាជស្វាយរៀង៕