
ចំនួនក្រុមលីគ២ដែលអាចឡើងទៅលីគកំពូលរដូវកាលក្រោយ
ការប្រកួតបាល់ទាត់ជម្រើសជាតិឯកក្របខណ្ឌទី២ ឬ Cambodian League 2 នឹងបិទបញ្ចប់រដូវកាល២០២២ នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា សប្ដាហ៍នេះហើយ។
ក្រុមចំនួន៣មានពិន្ទុស្មើគ្នាតែម្ដង គឺអាយអេសអាយដង្កោសែនជ័យ អគ្គិសនីកម្ពុជា និងនគរបាលជាតិ ដូច្នេះត្រូវការឈ្នះដូចៗគ្នាដើម្បីគ្រងជើងឯក។
ក្នុងនោះ អាយអេសអាយដង្កោសែនជ័យ ត្រូវទទួលនគរបាលជាតិ និងអគ្គិសនីកម្ពុជា ប៉ះត្បូងឃ្មុំ
សម្រាប់ក្រុមដែលអាចឡើងទៅកាន់លីគកំពូល គឺក្រុមលេខ១ និងលេខ២ឡើងដោយស្វ័យប្រវត្តិ និងក្រុមលេខ៣ ត្រូវ play-off ជាមួយក្រុមលេខ៨លីគកំពូល គឺគិរីវង់សុខសែនជ័យ។ តែយ៉ាងណា ក្រុមទាំងអស់ត្រូវតែមានអាជ្ញាបណ្ណក្លិបពីសហព័ន្ធបាល់ទាត់កម្ពុជា ទើបអាចឡើងទៅលីគកំពូលបាន៕