
Lazio ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ក្រុម Arsenal
បើយោងតាមការចុះផ្សាយតាម Daily Mail បានឲ្យដឹងថា ក្រុមបាល់ទាត់នៅក្របខណ្ឌអ៊ីតាលី Lazio កំពុងចាប់អារម្មណ៍ចង់បានកីឡាករខ្សែប្រយុទ្ធរបស់ក្រុម Arsenal Danny Welbeck ដើម្បីចូលរួមជួយក្រុមក្នុងរដូវកាលថ្មីខាងមុខនេះ។ ជាមួយគ្នានេះ បើយោងតាមប្រភពផ្សេងៗក៏បានចុះផ្សាយដែរថា ច្បាស់ណាស់! Danny Welbeck នឹងចាកចេញពីក្រុមកាំភ្លើងធំនៅរដូវកាលនេះដោយគ្មានតម្លៃខ្លួន តែគេនៅមិនទាន់ដឹងច្បាស់ថា តើកីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងទៅលេងក្លឹបណាពិតប្រាកដនូវឡើយទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងរដូវកាលថ្មីនេះ Lazio មានសិទ្ធត្រឹមប្រកួតពានរង្វាន់ Europa League ដូចនេះហើយទើបបានជាក្រុមកំពុងសំលឹងឃើញ Welbeck ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការមកជួយក្លឹប។ ដោយឡែកមិនត្រឹមតែ Lazio ចង់បាននោះទេ ក៏មាន Everton West Ham និង Newcastle កំពុងតែចាប់អារម្មណ៍កីឡាករវ័យ២៨ឆ្នាំរូបនេះដូចគ្នា។ ទោះបីជាយ៉ាងណា Welbeck នៅតែអាចបង្ហាញខ្លួនជាលើកចុងក្រោយសម្រាប់ក្រុម Arsenal ខណៈដែលកីឡាកររូបនេះ បានធ្វើដំណើរជាមួយនឹងក្រុម មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ជាមួយក្រុមតោខៀវ Chelsea គ្រាដែលកីឡាកររូបនេះអាចលេងជាកីឡាករបម្រុង៕