Neil Lennon ត្រូវបានផ្តល់ការងារជាអ្នកចាត់ការទូទៅបន្ទាប់ពីបានជួយ Celtic ឈ្នះពានបី
(BC-99)
លោក Neil Lennon ត្រូវបានបង្ហើបឱ្យដឹងថាគាត់ត្រូវបានគេផ្តល់ការងារឱ្យជាអ្នកចាត់ការក្លឹប Celtic ក្រោយពីបានបញ្ចេញថ្វីដៃក្នុងដឹកនាំក្លឹបអោយឈ្នះពានក្នុងស្រុកចំនួនបី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រុមរបស់លោក Lennon បានផ្តួលក្រុម Hearts 2-1 នៅទីលាន Hampden ដើម្បីកាន់កាប់ពានរង្វាន់Scottish Cup ក្រោយពីក្រុមដែលមានមូលដ្ឋាននៅទីក្រុង Glasgow នេះក៏បានឈ្នះពាន Scottish Premier Leaguel 2018-2019 ដែលធ្វើអោយពួកគេបានកាន់កាប់វាលើកទី 9 ជាប់គ្នាផងដែរ ។
អតីតប្រធានក្រុម Parkhead បានចូលកាន់តំណែងបន្ទាប់ពីលោក Brendan Rodgers បានចាកចេញទៅ Leicester City កាលពីខែកុម្ភៈបានថ្លែងប្រាប់ BBC របស់ស្កុតឡែនថា “ខ្ញុំដឹងថាមនុស្សគ្រប់គ្នាអាចពិបាកក្នុងការជឿ ប៉ុន្តែខ្ញុំបានធ្វើការប្តេជ្ញារួចមកហើយនិងដាក់គោលដៅធ្វើការងាររបស់ខ្ញុំ អោយសម្រេចបានយ៉ាងជោគជ័យជាមួយននិង Celtic “។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Lennon ក៏ធ្លាប់បានដឹកនាំ Celtic កាលពីឆ្នាំ 2010 ដល់ឆ្នាំ 2014 ផងដែរមុនពេលដែលលោកបានផ្ទេរទៅដឹកនាំក្លឹប Bolton និង Hibernian។ លោកក៏បាននិយាយបន្ថែមផងដែរអំពីរឿងរ៉ាវអាជីពជាអ្នកដឹកនាំរបស់ក្លិប Celtic ដោយលើកឡើងថា “ខ្ញុំមិនដែលរំពឹងថានឹងទទួលបានការងារនេះទេ។ ការតាំងចិត្តរបស់ខ្ញុំពីថ្ងៃមួយគឺដើម្បីឈ្នះពានរង្វាន់ហើយបន្ទាប់មកប្រសិនបើយើងឈ្នះពានរង្វាន់ហើយតើយើងនឹងត្រូវធ្វើអ្វីទៀត”។
ជាការពិតណាស់ Celtic នឹងមានមុខចូលប្រជែងពានរង្វាន់ក្របខណ្ឌ UEFA Champions League នៅរដូវកាលក្រោយ បញ្ហាចំបងរបស់លោក Lennon ច្បាស់ជាការកំណត់គោលដៅអោយ Celtic ចូលទៅវគ្គកាន់តែជ្រៅនៅពានរង្វាន់ធំរបស់អឺរ៉ុបនេះ។
គួរបញ្ជាក់ថា Neil Lennon បានជួយអោយ Celtic ឈ្នះពានចំនួន3នៅរដូវកាលនេះដែលមានពានលីកកំពូល Scottish Premier League, Scottish Cup និង Scottish League Cup។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$