គ្រាប់ឈ្នះ Man City ធ្វើឲ្យ Kane ក្លាយជា Top Scorers នៅ Spurs
Harry Kane និយាយថា នៅមានគ្រាប់បាល់ជាច្រើនបន្តបន្ទាប់ទៀត បន្ទាប់ពីបាននាំមុខអតីតកីឡាករ Jimmy Greaves ដើម្បីក្លាយជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ Tottenham Hotspur ។
ប្រធានក្រុមអង់គ្លេសបានបំប៉ោងសំណាញ់ទីគ្រាប់ទី ២៦៧គ្រាប់សម្រាប់ Spurs ក្នុងការប្រកួត Premier League ឈ្នះ Manchester City ១-០ ។
Kane វ័យ២៩ឆ្នាំ ពេលនេះវ៉ាកំណត់ត្រារបស់ Alan Shearer នៅ Premier League ដែលរកបាន២៦០គ្រាប់។ ចំណែក Kane មាន២០០គ្រាប់។
លោក Greaves ដែលបានចាប់ផ្តើមអាជីពនៅ Chelsea រកបាន ២៦៦គ្រាប់ក្នុង៣៧៩ប្រកួតសម្រាប់ Spurs ចន្លោះឆ្នាំ១៩៦១ និង ១៩៧០។
Kane បានបង្ហាញខ្លួនជាលើកដំបូងនៅ Spurs ក្នុងឆ្នាំ ២០១១ និងបានលេង៤១៦ដង៕