Barca បង្កើនការនាំមុខលើ Real Madrid
Barcelona ស្រវាបាន៣ពិន្ទុពេញពី Sevilla ដោយលទ្ធផល៣ទល់នឹង០ក្នុងការប្រកួត La Liga នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
គ្រាប់បាល់ទាំង៣គ្រាប់របស់ក្រុមលោក Xavi កើតឡើងក្នុងវគ្គទី២ដែលរកបានដោយ Jordi Alba, Gavi និង Raphinha។
ជ័យជម្នះនេះ បានបង្កើនការនាំមុខលើកំពូលតារាងដល់ Barcelona ដោយពួកគេមាន៥៣ពិន្ទុពីការប្រកួត២០លើក ច្រើនជាងក្រុមលេខ២ Real Madrid ៨ពិន្ទុ។
Barcelona នឹងទទួល Manchester United សម្រាប់ជើងទី១ play-off សម្រាប់វគ្គ១៦ក្រុមចុងក្រោយ UEFA Europa League នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខ៕