Mo Salah និងអវត្តមានជើងទីពីរ UCL ពេលប៉ះ Barcelona នៅ Andfield
លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool បានប្រកាសជាផ្លូវការថា Mo Salah និងមិនអាចចូលរួមជួយហង្សក្រហម Liverpool ក្នុងព្រឹត្តិការណ៏ UEFA Champions League ជើងទីពីរពេលប៉ះ Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឡើយ ដោយសារតែមានបញ្ហារបួសធ្ងន់ធ្ងរ។
បញ្ហារបួសរបស់ Mohamed Salah កើតឡើងក្នុងជំនួបក្របខ័ណ្ឌ Premier League របស់អង់គ្លេស ជាមួយនិងសារិកាព្រៃ Newcastle United។ ឥឡូវនេះត្រូវបានគេរាយការណ៏ថា Salah រងការប៉ះពាល់ខ្លាំងនៅផ្នែកក្បាល។
តាមរយៈការអវត្តមានរបស់ Mo Salah គឺជាបញ្ហាធំមួយសំរាប់ Liverpool ដែលត្រូវលេងជើងទីពីរជាមួយអ្នកមានបុណ្យ Barcelona ក្នុងទឹកដី Andfield ដោយការលេងជើងទីមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ Barcelona បានយកឈ្នះពួកគេដោយលទ្ធផល ៣-០ ម្តងរួចទៅហើយ។
ក្រៅតែពី Mo Salah ហង្សក្រហម Liverpool ក៏ត្រូវលេងដោយគ្មានខ្សែប្រយុទ្ធជនជាតិប្រេស៊ីលមួយរូបទៀតគឺ Roberto Firmino ដែលកំពុងមានបញ្ហារបួសសាច់ដុំធ្ងន់ធ្ងរផងដែរ៕