ហ្វុនលួង ផ្លាស់ទៅក្លិប បួខាវ ប៉ុន្តែអាចមកខ្មែរបានបើមានដៃគូ
អ្នកប្រដាល់ថៃ ហ្វុនលួង ប៉េឡេបុរីរ៉ាំ ដែលមកប្រកួតនៅស្រុកខ្មែរមិនដែលចាញ់បានផ្លាស់ពីក្លិប ស៊ីតប៊ុនមី ទៅចូលរួមជាមួយក្លិលប្រដាល់របស់កំពូលអ្នកប្រដាល់ថៃ បួខាវ ក្នុងនាមជាគ្រូបង្វឹក រួមទាំងអាចចេញប្រកួតបានផងដែរ ។
លោក ប៉េឡេបុរីរ៉ាំ ដែលគ្រូបង្វឹករបស់កីឡាករខេត្តបុរីរម្យ ម្នាក់នេះបានប្រាប់ MSR ថា លោកបានយល់ព្រមអោយកូនសិស្សរបស់លោក ហ្វុនលួង ទៅបង្ហាត់នៅក្លិបរបស់ បួខាវ រួចរាល់ហើយក្រោយពីមានការស្នើសុំចង់បាន កូនសិស្សរបស់លោកពីក្លិប Banchamek Gym ។ លោកបន្ថែមថា បើមានការរៀបចំការប្រកួតណាមួយ លោកអាចស្នើសុំ ហ្វុនលួង មកប្រកួតនៅស្រុកខ្មែរបាន ។
សូមបញ្ជាក់ថា ហ្វុនលួង ជាកីឡាករថៃម្នាក់ដែលមកប្រកួតស្រុកខ្មែរមិនដែលចាញ់នោះទេដោយគេធ្លាប់ឈ្នះ ឃុន ឌីម៉ា ពីរដង ឈ្នះ ផល សោភ័ណ្ឌ ឡុង សំណាង ផាន់ គ្រាន់ ជាដើម ៕