Lionel Messi សារភាពថាខ្លួនឈឺចាប់ ក្រោយពេលដែល Ronaldo ឈ្នះ Ballon d’Or បាន៥ដងស្មើខ្លួន
កាលពីម្សិលមិញខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានរង្វាន់កីឡាករល្អបំផុតក្នុងពិភពលោក Ballon d’Or ជាលើកទី៦ ហើយបានក្លាយជាកីឡាករតែម្នាក់គត់ដែលឈ្នះបានច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ប្រធានក្រុម FC Barcelona បានឈ្នះពានរង្វាន់នេះ៥លើកនៅឆ្នាំ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និងឆ្នាំ២០១៩ នេះតែម្តង ដោយយកឈ្នះខ្សែការពារ Virgil Van Dijk របស់ Liverpool និង Cristiano Ronaldo។
ក្រោយទទួលបានពានរង្វាន់នេះ ម្ចាស់ពានរង្វាន់ស្បែកជើងមាស៦សម័យបាននិយាយថា៖ “នៅពេលដែល Cristiano តាមស្មើខ្ញុំ ខ្ញុំសារភាពថាវាធ្វើឱ្យខ្ញុំឈឺចាប់បន្តិច។ ខ្ញុំមិនឈរនៅទីកំពូលម្នាក់ឯងទៀតឡើយ”។
គួរឲ្យដឹងថា ពាន Ballon d’Or ជា ពានកីឡាករបាល់ទាត់ប្រចាំឆ្នាំ ដែលជ្រើសរើសដោយអ្នកកាសែតនៅជុំវិញពិភពលោក។ ចំណែកឯកម្ពុជាវិញ អ្នកដែលបានបោះឆ្នោតជ្រើសរើសជើងឯកពាននេះគឺ លោក អ៊ឹង ចំរើន ដែលជានិពន្ធនាយកនៃសារព័ត៌មានថ្មីថ្មី។