ពានរង្វាន់ Copa America 2020 ចាប់ឆ្នោតវគ្គចែកពូលហើយ ដោយមានមុខ អូស្រ្តាលី និង កាតា ចូលលេង
ការប្រកួតពានរង្វាន់ប្រចាំនៅទ្វីបអាមេរិកខាងត្បូង Copa America 2020 បានចាប់ពូលរួចរាល់កាលពីយប់មិញ ក្នុងនោះគេឃើញលេចមុខប្រទេស២ដែលនឹងបង្ហាញខ្លួនគឺអូស្រ្តាលីនិងកាតា។
មូលហេតុដែលមានក្រុមមកពីអាស៊ី២ចូលរួមដោយសារតែ សហព័ន្ធកីឡាបាល់ទាត់របស់អាមេរិកខាងត្បូង តែងតែអញ្ជើញ២ក្រុមពីជុំវិញពិភពលោកដើម្បីចូលរួមពាន Copa America បង្គ្រប់១២ក្រុម ខណៈ ម៉ិចស៊ិកនិងកូស្តារីកាគឺជាក្រុមដែលត្រូវបានអញ្ជើញច្រើនជាងគេ។
គួរឲ្យដឹងថា ការប្រកួតពានរង្វាន់ប្រចាំនៅទ្វីបអាមេរិកខាងត្បូង Copa America 2020 ដែលធ្វើឡើងនៅប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ប្រព្រឹត្តចាប់ពីថ្ងៃទី ១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ។