
Ethan Nwaneri របស់ Arsenal ក្លាយជាកីឡាករក្មេងជាងគេនៅ PL
យុវជនវ័យ១៥ឆ្នាំ Ethan Nwaneri បានក្លាយជាកីឡាករវ័យក្មេងជាងគេបំផុតនៅក្របខណ្ឌ Premier League ដែលបានចូលលេងពេល Arsenal ឈ្នះ Brentford ៣ទល់នឹង០។
ខ្សែបម្រើប្រយុទ្ធកើតឆ្នាំ២០០៧បានចូលជំនួស Fabio Viera នៅចុងម៉ោងទៅហើយ។ គេបានបំបែកកំណត់ត្រារបស់ Harvey Elliott របស់ Liverpool ដែលបានចូលលេងក្នុងវ័យ១៦ឆ្នាំ និង៣០ថ្ងៃ ពេលគេលេងឲ្យ Fulham ក្នុងឆ្នាំ២០១៩។
Nwaneri បានរត់លើទីលាន៣នាទីនិង៤២វិនាទីដែរ៕