Brighton រកបានគ្រូថ្មីហើយ
Brighton & Hove Albion បានតែងតាំងលោក Roberto De Zerbi ជាអ្នកចាត់ការថ្មីជំនួសកន្លែងលោក Graham Potter ដែលចេញទៅ Chelsea។
អតីតគ្រូបង្គោល Sassuolo បានចេញពី Shakhtar កាលខែកក្កដា ឆ្នាំ២០២២ ដោយសារតែបញ្ហាសង្គ្រាម។ លោកបានស៊ីញ៉េកុងត្រា៤ឆ្នាំនៅ Brighton។
បុរសជនជាតិអ៊ីតាលីក៏បាននាំក្រុមការងារផ្ទាល់ខ្លួនចូលរួមនៅ Premier League ដែរ ហើយការប្រកួតដំបូងនឹងត្រូវប៉ះ Liverpool នៅ Anfield ថ្ងៃទី០១ ខែតុលា៕