ជួបគ្នា ៤ លើក វិសាខា មិនដែលចាញ់ ភ្នំពេញក្រោន ឡើយ ចុះសប្តាហ៍នេះអាចឱ្យម្ចាស់ផ្ទះស្គាល់បរាជ័យបានទេ?
ជាការពិតណាស់ចាប់តាំងពីបានបង្កើតក្លិបមក វិសាខា ធ្លាប់បានជួបគ្នាជាមួយ ភ្នំពេញក្រោន ចំនួន ៤ លើក ហើយមិនដែលចាញ់ឡើងទោះប្រកួតក្នុងដី ឫក៏ក្រៅដី ខណៈដែលថ្ងៃអាទិត្យនេះក្រុមដែលដឹកនាំដោយលោក Colum Curtis នឹងត្រូវទៅសួរសុខទុក្ខម្ចាស់ផ្ទះដោយមានគ្រូបង្គោលលោក ស៊ុំ វណ្ណា ដែលការប្រកួត ៥ លើកនៃពានលីគកំពូលកន្លងមក មិនទាន់បរាជ័យនោះទេ។
សម្រាប់ការប្រកួតកន្លងមកមុនលីគត្រូវបានសម្រាកដោយសារកូវីដ-១៩ របស់ភ្នំពេញក្រោន ឈ្នះ អង្គរថាយហ្គឺរ ១-០, ឈ្នះ អាសុីអឺរ៉ុប យូណាយធីត ៦-០, ឈ្នះ អគ្គិសនីកម្ពុជា ៣-០, ឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី ៧-០ និងស្មើជាមួយ ព្រះខ័នរាជស្វាយរៀង ០-០ ហើយមិនទាន់របូតគ្រាប់បាល់ឡើយ កំពុងឈរនៅកំពូលតារាង ស្របពេលដែលក្រុមភ្ញៀវ វិសាខា ស្ថិតនៅលេខ៣ ដោយធ្វើការប្រកួត ៥ លើក ក្នុងនោះឈ្នះ ៣ ដង និងចាញ់ ២ ដង ពោលគឺ ឈ្នះ អគ្គស្នងការដ្ឋាននរគបាលជាតិ ២-១, ឈ្នះ សូលទីឡូអង្គរ ៧-១, ឈ្នះ គិរីវង់សុខសែនជ័យ ២-០ និងចាញ់ សមាគមកីឡាបាល់ទាត់ខេមរៈភូមិន្ទ ១-០ ហើយបន្តចាញ់ បឹងកេត ១-០ ។
ខាងក្រោមនេះជាប្រវត្តបះគ្នាទាំងបួនលើក៖
– វិសាខា ០-០ ភ្នំពេញក្រោន ជើងទី១ ឆ្នាំ២០១៨
– ភ្នំពេញក្រោន ១-៣ វិសាខា ជើងទី២ ឆ្នាំ២០១៨
– ភ្នំពេញក្រោន ១-៣ វិសាខា ជើងទី១ ឆ្នាំ២០១៩
– វិសាខា ៤-៣ ភ្នំពេញក្ររោន ជើងទី២ ឆ្នាំ២០១៩