Bayern Munich ចេញច្បាប់ថ្មី កីឡាករម្នាក់នឹងបានប្រាក់ឈ្នួលមិនលើស២០លានអឺរ៉ូក្នុង១ឆ្នាំ
Bayern Munich បានចេញការកំណត់ថ្មីមួយសម្រាប់ទំហំប្រាក់ឈ្នួលរបស់កីឡាករដោយមិនមាននរណាម្នាក់ទទួលបានច្រើនជាង២០លានអឺរ៉ូក្នុងមួយឆ្នាំទេ។
អ្វីដែលពួកគេបានធ្វើនោះគឺបែងចែកកីឡាករជា៤ក្រុម។
ក្រុមទី១ គឺសម្រាប់អ្នកទទួលបានប្រាក់ឈ្នួលពីចន្លោះ១៥លានដល់២០លានអឺរ៉ូក្នុងមួយឆ្នាំ ដែលមាន Lewandowski, Manuel Neuer, Thomas Muller និង Leroy Sane ជាដើម។
Joshua Kimmich, Leon Goretzka និង Kingsley Coman ក៏នឹងឈានដល់កម្រិតខាងលើដែរ ប្រសិនបើពួកគេបន្តកុងត្រាថ្មី។
ក្រុមទី២មានកម្រិតប្រាក់ខែពីចន្លោះ១០លានទៅ១៥លានអឺរ៉ូក្នុងមួយឆ្នាំ រួមមាន Kimmich, Coman និង Serge Gnabry។
ក្រុមទី៣សម្រាប់អ្នកទទួលបានប្រាក់ឈ្នួលពីចន្លោះ៥ទៅដល់១០លានអឺរ៉ូ មាន Niklas Sule និង Goretzka ជាដើម។
ចុងក្រោយក្រុមទី៤ គឺអ្នកទទួលបានប្រាក់ឈ្នួលដល់៥លានអឺរ៉ូក្នុងមួយឆ្នាំ។