វីរបុរសបាល់ទាត់ម៉ាឡេស៊ីម្នាក់មិនទាន់ចង់ឲ្យខ្សែប្រយុទ្ធ U18 ម្នាក់ដែលធ្លាប់ទាត់ចូលកម្ពុជាទៅអឺរ៉ុប
វីរបុរសបាល់ទាត់ម៉ាឡេស៊ី លោក Lim Teong Kim មិនសូវសប្បាយចិត្តប៉ុន្មានទេដែលខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Luqman Hakim Shamsudin ត្រូវបានអូសទាញទៅលេងនៅអឺរ៉ុបនាពេលនេះ។
Luqman Hakim ដែលធ្លាប់ទាត់ចូលកម្ពុជាក្នុងវគ្គជម្រុះ AFC U19 Championship 2020 នៅពហុកីឡដ្ឋានជាតិ កាលឆ្នាំ២០១៩ ស្ថិតក្នុងចំណោមកីឡាករវ័យក្មេងឆ្នើមបំផុត៥០រូបលើលោក។
យុវជនកើតឆ្នាំ២០០២ ត្រូវបានស្នើទៅហាត់ និងលេងនៅនៅអឺរ៉ុប។ ជាក់ស្ដែងកាលខែមីនា ឆ្នាំ២០២០ កន្លងទៅ គេហៀបនឹងចុះកិច្ចសន្យានៅក្លិប KV Kortrijk ប្រទេសបែលហ្ស៊ីកទៅហើយ តែត្រូវខកខានវិញដោយសារជំងឺកូវីដ១៩។
លោក Lim Teong Kim ដែលធ្លាប់ជាគ្រូបង្វឹកយុវជននៅក្លិប Bayern Munich ពីឆ្នាំ២០០១ដល់២០១៣ផងនោះពិតជាគាំទ្រចំពោះឱកាសទៅលេងនៅអឺរ៉ុប តែក្នុងពេលវេលាដ៏សមស្របណាមួយ។
អតីតកីឡាករជម្រើសជាតិម៉ាឡេស៊ី និង Hertha Berlin រៀបរាប់បែបនេះ “៖ក្មេងៗគ្រប់គ្នាចង់ទៅលេងនៅអឺរ៉ុប ប៉ុន្តែអ្នកដឹងហើយថា វាពិតជាពិបាកខ្លាំងណាស់។ បើ Luqman មិនដឹងទេ ប្រហែលប៉ះពាល់អាជីពគេមិនខាន។”
គួររំឭកថា Luqman Hakim Shamsudin រកបានគ្រាប់ទី៤ក្នុងចំណោមជ័យជម្នះ៤ទល់នឹង៥លើ U19 កម្ពុជា៕
ប្រភព ៖ zingnews.vn