Dalot លេងទាំងរបួសកជើងក្នុងប្រកួត Man UTD ទម្លាក់ Aston Villa ពី FA Cup
Diogo Dalot ទទួលបានការសរសើរចំពោះគុណផលដ៏ល្អរបស់គេក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៣ ដែល Manchester United ទម្លាក់ Aston Villa ដោយលទ្ធផល ១ទល់នឹង០។
ក្នុងនាទី៣៥ Dalot ឈឺកជើង និងរកពេទ្យឲ្យជួយមើល។ អ្នកចាត់ការស្ដីទី លោក Ralf Rangnick បានឲ្យ Aaron Wan-Bissaka កម្ដៅសាច់ដុំដើម្បីត្រៀមប្ដូរជំនួស។ យ៉ាងណា Dalot អាចបន្តលេងបានដដែល។
ក្រោយឈ្នះ Aston Villa ក្រុមអ្នកគាំទ្របានមើលឃើញថា Dalot ពិតជាមានបញ្ហារបួសមែន រហូតដល់រយៈធំឯណោះនៅផ្នែកខាងក្រោយកជើង ដែលទាមទារត្រូវដេរ។
អនាគតរបស់ Dalot នៅ Man UTD មានភាពល្អប្រសើរ ចាប់តាំងពីមានវត្តមានលោក Ralf Rangnick។ កីឡាករវ័យ២២ឆ្នាំលេងបាន៩ដងហើយក្នុងរដូវកាលនេះ និងអាចជួយ assist មិត្តរួមក្រុមបានថែមទៀត។
ដោយឡែក Man UTD ត្រូវឡើងទៅជុំទី៤ FA Cup ប៉ះ Middlesbrough៕