លោក Ralf Rangnick បញ្ចេញអារម្មណ៍មួយភា្លមពេលលឺ Edi Cavani និយាយបែបនេះ
ខ្សែប្រយុទ្ធ Edison Cavani បានជួបពិភាក្សាជាមួយលោក Ralf Rangnick ទាក់ទងនឹងអនាគតរបស់គេនៅ Man Utd ដោយគេបានប្រាប់ទៅអ្នកចាត់ការបណ្ដោះអាសន្នថាគេនឹងមិនចាកចេញពីក្លឹបនោះទេសម្រាប់ពេលវេលាដែលនៅសេសសល់។
ចាប់តាំងពីអតីតកីឡាករ PSG មកកាន់ទឹកដី Old Trafford រូបគេទទួលបានការសរសើរនាពេលកន្លងមក ហើយលោក Ralf Rangnick ក៏មានការរំភើបចិត្តដែរ នៅពេលដែលខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តនៅក្រោមការដឹកនាំរបស់លោកជាបន្តទៀត។ ខណៈគ្រូបង្វឹកបណ្តោះអាសន្នរូបនេះបង្ហាញអារម្មណ៍ថា Cavani អាចមានឥទ្ធិពលខ្លាំងលើកីឡាករវ័យក្មេងរបស់ក្លឹបមុនពេលគេចាកចេញ។
ការស្នាក់នៅរហូតដល់ចប់កិច្ចសន្យានេះ Edi Cavani បាននិយាយថាគេនឹងផ្ដល់ជូនអ្វីៗគ្រប់យ៉ាងសម្រាប់ក្លឹបជាពិសេសការផ្ដល់ជូនដំបូន្មានល្អៗទៅកាន់កីឡាករក្មេងៗនៅក្នុងក្លឹប, ទោះបីជាក្លឹបនាពេលបច្ចុប្បន្ននេះកំពុងតែជួបស្ដានភាពមិនល្អយ៉ាងណាក៏ដោយ ពោល Cavani តែងតែធ្វើអោយអ្នកគាំទ្រសប្បាយចិត្តរាល់ពេលមានរូបគេនៅលើទីលាន។
សូមបញ្ចាក់ដែរថាចាប់តាំងពី Cavani មកចូលរួមជាមួយ Man United គេបានស៊ុតបញ្ចូលទី១៩គ្រាប់គ្រប់កម្មវិធី ក្នុងការបង្ហាញខ្លួន ៥១ប្រកួតសម្រាប់ពីររដូវកាលនេះ៕
អត្ថបទ៖ Monsoon