Everton ព្រមព្រៀងជាមួយ Real Madrid ក្នុងការផ្លាស់ខ្សែបម្រើ James Rodriguez
Everton ត្រូវគេរាយការណ៍មកថា បានឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid ហើយក្នុងការផ្លាស់ខ្សែបម្រើ James Rodriguez មកកាន់ទឹកដីអង់គ្លេសនៅរដូវក្តៅនេះ។
ប្រភពខាងលើបានបន្ថែមទៀតថា ក្រុមរហស្សនាមស្ករគ្រាប់បានចំណាយទឹកប្រាក់ប្រមាណ៣៥លានអឺរ៉ូនៅក្នុងទីផ្សារដោះដូរកីឡាករជាមួយក្រុមរហស្សនាមអធិរាជសលើអតីតសមាជិក FC Porto និង AS Monaco រូបនេះ។
James Rodriguez នឹងត្រឡប់មកធ្វើការជាមួយគ្រូបង្វឹក Carlo Ancelotti ជាលើកទី៣ក្នុងអាជីព ខណៈម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ FIFA World Cup 2014 នឹងទទួលបានថ្លៃនឿយហត់៤.៥លានអឺរ៉ូក្នុង១ឆ្នាំនៅទឹកដី Goodison Park។
គួរឱ្យដឹងថា កីឡាករសញ្ជាតិកូឡុំប៊ីមិនត្រូវស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹក Zinedine Zidane ឡើយនៅក្នុងការប្រកួតក្របខ័ណ្ឌ La Liga និង UEFA Champions League ក្រោយបាល់ទាត់នៅទ្វីបអឺរ៉ុបត្រឡប់មកវិញ បន្ទាប់ពីវីរុសកូវីដ១៩ស្ងប់ស្ងាត់បន្តិច។