Pochettino ឋិតលើវិថីឆ្ពោះទៅកាន់ការដឹកនាំ FC Barcelona
(BC-99)
លោក Mauricio Pochettino ហាក់ដូចជាកំពុងតែឋិតនៅមាត់ទ្វារចូលទៅកាន់ការដឹកនាំក្រុម Barcelona បន្ទាប់ពីបានសម្តែងការសោកស្តាយចំពោះការបដិសេធសំណើររបស់ក្រុមអ្នកមានបុណ្យកាលពីឆ្នាំ ២០១៨ ។
ថ្វីត្បិតតែការដឹកនាំ Spurs រយៈពេល៥ឆ្នាំបានជួយអោយលោក Pochettino មានឈ្មោះល្បីល្បាញថាជាអ្នកដឹកនាំដ៏មានសមត្ថភាពម្នាក់ ក៏ប៉ុន្តែលោកគួរតែអរគុណក្លឹប Espanyol ឯណោះទេដែលបានផ្តល់តួនាទីនេះអោយលោកមុនគេក្រោយពីលោកបានចូលនិវត្តន៍ពីកីឡាករអាជីព។
រិតតែសោកស្តាយជាងនេះទៅទៀតគឺនៅពេលដែលលោកបានបដិសេធសំណើររបស់ក្លឹប FC Barcelona ដែលចង់បានរូបលោកទៅដឹកនាំក្រុមរបស់ផងគេនៅឆ្នាំ ២០១៨។ លោកបានប្រាប់សារព័ត៌មាន El Pais ថា “ខ្ញុំត្រូវបានណែរនាំអោយទៅជួបប្រធានក្លឹប Josep Bartomeu នៅកន្លែងមួយហើយយើងបានជជែកគ្នាអំពីការងារ។ តែនៅពេលនោះខ្ញុំកំពុងមានការងារជាមួយក្លឹប Spurs ។ និងម៉្យាងវិញទៀតខ្ញុំយល់ថា Barcelona ជាគូប្រជែងក្នុងតំបន់តែមួយជាមួយ Espanyol ដែលជាក្លឹបចាស់។ ខ្ញុំមានការសោកស្តាយដែលបដិសេធសំណើររបស់ពួកគេនៅពេលនោះ”។
ការនិយាយដាក់ខ្លួនជាមួយភាពសោកស្តាយបែបនេះបានធ្វើអោយគេនឹកភ្នកថាលោក Pochettino កំពុងតែចាប់ឱកាសធ្វើជាគ្រូបង្វឹក Barca ដែលកំពុងតែមិនសប្បាយចិត្តជាមួយអ្នកដឹកនាំនាពេលបច្ចុប្បន្ន Quique Setien របស់ខ្លួន។ ក្រុមអ្នកមានបុណ្យបានទុកឱកាសដល់លោក Setien អោយកាន់កាប់កៅអីដដែលរបស់ខ្លួនបានដរាបណាដែលលោកអាចជួយអោយក្រុមឈ្នះ Champions League នៅរដូវកាលនេះតែប៉ុណ្ណោះ។