Henrikh Mkhitaryan នឹងវិលត្រឡប់មកកាន់ Arsenal វិញឬទេបន្ទាប់ពីបញ្ចប់ការខ្ចីជើងនៅ Roma?
(BC-99)
Henrikh Mkhitaryan បានធ្វើការបញ្ជាក់អំពីឱកាសបន្តរួមរស់ជាមួយកាំភ្លើHenrikh Mkhitaryan នឹងវិលត្រឡប់មកកាន់ Arsenal វិញរឺអត់បន្ទាប់ពីការខ្ចីជើងពី Roma បញ្ចប់?ងធំ Arsenal នារដូវកាលក្រោយនៅពេលណាដែលគាត់បានវិលត្រឡប់ពី Roma លើលក្ខខណ្ឌខ្ចីជើងវិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីក្រុមជម្រើសជាតិអាមេនីបានបាត់បង់បីពិន្ទុនៅក្នុងផ្ទះខ្លួនឯងដោយក្រុមភ្ញៀវ អ៊ីតាលី បំបាក់ដោយលទ្ធផល ១-៣ នៅក្នុងការប្រកួតជម្រុះ EURO ២០២០ កាលពីយប់ម៉ិញប្រធានក្រុម Henrikh Mkhitaryan ត្រូវបានចោទជាសំនួរភ្លាមៗទាក់ទៅនឹងអនាគតរបស់ខ្លួនថាតើគួរតែបន្តនៅ Serie A ជាមួយចចក Roma ឬក៏ត្រូវត្រឡប់ទៅកាន់ Arsenal របស់ Premier League វិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បុរស៣០ឆ្នាំរូបនេះបានបកស្រាយអោយដឹងថាក្រោយពីខ្លួនបំពេញភារកិច្ចជាកីឡាករបាល់ទាត់ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការ Unai Emery មួយរយៈកាលកន្លងទៅ វាបានធ្វើអោយគេទទួលបាននូវការសិក្សាជាច្រើនអំពីអាជីពរបស់ខ្លួន “Unai ប្រហែលជាចង់អោយខ្ញុំទទួលបាននូវបទពិសោធន៍កាន់តែច្រើនជាងនេះ ខ្ញុំធ្លាប់ទទួលបានមេរៀនល្អនៅ អ៊ុយក្រែន អាឡឺម៉ង់ អង់គ្លេស ពេលនេះខ្ញុំបានមកដល់អ៊ីតាលី ហើយវានឹងក្លាយជាការតស៊ូរដ៏ស្វិតស្វាញរបស់ខ្ញុំ”។ Henrikh Mkhitaryan បានបន្តទៀតថា “វាជាពេលវេលាដ៏ខ្លីមួយក្រោយពេលដែលខ្ញុំផ្លាស់ចេញពី Old Trafford ទៅកាន់ Arsenal។ ខ្ញុំជឿជាក់ថាខ្ញុំនឹងមានឱកាសវឹលទៅកាន់ទីក្រុង London សារជាថ្មីបន្ទាប់ពីកិច្ចសន្យាខ្ចីជើងអស់សុពលភាព”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើទោះជា Mkhitaryan បានបង្ហាញពីសមានចិត្តចំពោះលោក Unai Emery ក៏ដោយក៏គេនៅឈ្វេងយល់ថាការផ្លាស់ប្តូរគេទៅកាន់ Roma នៅថ្ងៃចុងក្រោយនៃការបិទទ្វារដោះដូរកីឡាករគ្រាន់តែជាគោលការណ៍កាត់បន្ថយចំនួនកីឡាករដែលលើសនៅ Emirate Stadium តែប៉ុណ្ណោះក្រោយពីលោក Emery បានធ្វើការចុះហត្ថលេខាចំនួន ៧២ លានផោនទិញ Nicolas Pepe និងបានខ្ចី Dani Ceballos ពី Real Madrid ។