Real Madrid ថាមិនទាន់ច្បាស់ពេល Isco អាចត្រលប់មកកាន់ទីលាន ក្រោយពោះវៀនដុះខ្នែង
ខ្សែបម្រើ Isco បានទទួលការការវិនិច្ឆ័យឃើញថា មានជំងឺរលាកខ្នែងពោះវៀនធ្ងន់ធ្ងរហើយត្រូវបានបញ្ជូនទៅវះកាត់ព្យាបាល ខណៈ Real Madrid បានចេញសេចក្តីថ្លែងការណ៍ថាមិនបានកំណត់រយៈពេលនៃការវិលត្រលប់របស់គេឡើយ។
កីឡាករវ័យ២៦ឆ្នាំ លេងបាន៦ប្រកួតនៅរដូវកាលនេះ តែនឹងមិនមានវត្តមានសម្រាប់ការប្រកួតនាពេលខាងមុខរួមទាំងជំនួប La Liga ជាមួយ Sevilla ផងដែរ។
សមាជិកជម្រើសជាតិអេស្ប៉ាញខាងលើបានរកគ្រាប់បាល់បើកឆាកក្នុងជ័យជំនះ ៣-០ របស់ Real Madrid លើ Roma នៅ UEFA Champions League កាលពីសប្តាហ៍មុន។