ក្រោយទម្លាក់ Man UTD ក្រុម West Ham បន្តប៉ះ Man City វិញម្ដង
ក្រុមការពារតំណែងជើងឯក Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដីរបស់ West Ham United សម្រាប់ការប្រកួតជុំទី៤ពានរង្វាន់ Carabao Cup 2021/2022។
West Ham បានយកឈ្នះ Manchester United ក្នុងជុំទី៣ នឹងត្រូវជួបក្រុមជិតខាងរបស់បិសាចក្រហមដែលបានឈ្នះពាននេះ៤លើកចុងក្រោយជាប់ៗគ្នា។
ក្រុម Preston មកពីក្របខណ្ឌ Championship ត្រូវប៉ះ Liverpool ខណៈ Arsenal ជួប Leeds និង Chelsea ទទួល Southampton។
ចំណែក Sunderland ដែលជាក្រុមមួយគត់សល់មកពី League One ត្រូវប៉ះ Queen Park Rangers របស់ Championship។
Chelsea v Southampton
Arsenal v Leeds
Stoke v Brentford
West Ham v Manchester City
Leicester v Brighton
Burnley v Tottenham
QPR v Sunderland
Preston v Liverpool