ធារី ៖ គួច សុកុម្ភៈ គឺជាកីឡាករគំរូដ៏ល្អដល់ក្មេងៗជំនាន់ក្រោយ
ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន បានលើកឡើងអំពីកីឡាករចាស់វស្សា គួច សុកុម្ភ: ថាគឺជាកីឡាករគំរូដ៏ល្អសំរាប់កីឡាករវ័យក្មេងជំនាន់ក្រោយយកតម្រាប់តាម នឹងចាត់ទុកជាគ្រូរបស់កីឡាករកូនកាត់បារាំងរូបនេះកាលពីនៅលេងជាមួយគ្នានាក្លិប ភ្នំពេញក្រោន ផងដែរ។
កីឡាករដែលកំពុងប្រកបអាជីពក្រៅប្រទេសរូបនេះបានរៀបរាប់ថា៖«បង គួច សុកុម្ភៈ គាត់គឺជាវីរៈបុរស (Legend) និនិងជាគំរូល្អមួយទាំងនៅលើទីលាននិងក្រៅទីលាបាល់ទាត់ ។ គាត់គឺជារៀមច្បងនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ហើយគាត់បានជួយខ្ញុំច្រើនណាស់កាលលេងនៅភ្នំពេញក្រោន ហើយគាត់តែងធ្វើបែបនេះដល់កីឡាករក្មេងៗក្រោយមកទៀត»។ ថ្វីបើមានវ័យ ៣៣ឆ្នាំ ក៏ពិតមែនប៉ុន្តែក្រុមជម្រើសជាតិកម្ពុជាមិនអាចខ្វះបានឡើយក្នុងតំបន់បម្រើកណ្តាល។ កុម្ភៈ គឺជាកីឡាករដែលគោរពវិន័យបំផុត នឹងមិនចេះពិសារគ្រឿងស្រវឹងឡើយ ដែលនេះជាចំណុចល្អដែលកីឡាករក្មេងៗគួរដើរតាម។
គួរបញ្ជាក់ផងដែរថា ធារី ធ្លាប់ជាសមាជិករួមក្រុមជាមួយ គួច សុគម្ភៈ នាក្លិប ភ្នំពេញក្រោន កាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ដែលជាឆ្នាំ ខ្សែប្រយុទ្ធវ័យជ្រេនេះចាកចេញទៅកាន់ក្រុមណាហ្គាវើលដ៍ ខណៈក្រុមជម្រើសជាតិកម្ពុជាក៏ជាដៃគូដ៏ល្អនឹងគ្នាដែរ៕