Chivas ផ្ដល់ភាពរីករាយកាន់តែខ្លាំងជាមួយការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ក្នុងព្រឹត្តិការណ៍ World Cup 2022
ស្រាវីស្គី Chivas នឹងនៅតែបន្តនាំមកនូវភាពសប្បាយរីករាយ បន្ថែមពីលើសំលេងហ៊ោរកញ្ជ្រៀវរបស់ប្រិយមិត្តដែលនិយមវិស័យកីឡាបាល់ទាត់នៅកម្ពុជា ជាមួយនឹងកម្មវិធីអធិប្បាយ Live ផ្ទាល់របស់ខ្លួន ដែលបានសហការជាមួយក្រុមការងារអធិប្បាយកីឡាដ៏មានប្រជាប្រិយភាព គឺក្រុម MSR។
កម្មវិធី Chivas Viewing Party ទាំង ២៥ កម្មវិធីដែលបានគ្រោងទុក បានប្រព្រឹត្តទៅយ៉ាងរលូនពោរពេញទៅដោយភាពរីករាយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រិយមិត្តដែលបានចូលរួម។ ឈានមកដល់ពេលនេះ គឺការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ក្រុមហ៊ុនស្រាវីស្គី Chivas សហការជាមួយក្រុម MSR នឹងរៀបចំកម្មវិធីអធិប្បាយ Live ផ្ទាល់នៅទីតាំងនៅ KAP Lounge និង Rean Kour Pub ។ ដូច្នេះហើយកុំភ្លេចចូលរួមកម្សាន្ដសប្បាយទាំងអស់គ្នានៅតាមហាងដែលបានរៀបរាប់ខាងលើនេះ ក៏ដូចជាលេងហ្គេមកម្សាន្ដជាមួយក្រុមការងារ Chivas និងភ្លក្សរសជាតិ Chivas HiBall ទាំងអស់គ្នា!
ដើម្បីទទួលបានព័ត៌មានលម្អិតឲ្យកាន់តែច្បាស់ សូមចូលទៅកាន់គេហទំព័រ Facebook ផ្លូវការរបស់ Chivas គឺ Chivas Regal Cambodia រឺគេហទំព័រ Facebook ផ្លូវការរបស់ក្រុមការងារ MSR គឺ MSR Sport News។
អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd.
ក្រុមហ៊ុន Pernod Ricard (Cambodge) Co., Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវប្រភេទស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s Royal Salute Martell ស្រាក្រហម Jacob Creek ស្រាក្រហម George Windham ស្រា Champaign Mumm Absolute Vodka Tequila Olmeca Havana Club Kahlúa Malibu Ricard ព្រមទាំងប្រភេទស្រាផ្សេងៗច្រើនទៀត។