Modric ចង់បន្តលេងឲ្យក្រូអាតយ៉ាងហោចពេញមួយឆ្នាំ២០២៣
ប្រធានក្រុម Luka Modric គ្រោងនឹងបន្តលេងបាល់ទាត់កម្រិតជម្រើសជាតិរហូតដលជុំចុងក្រោយ UEFA Nations League នៅខែមិថុនាឆ្នាំក្រោយ បន្ទាប់ពីរួមចំណែកជួយក្រូអាតឱ្យទទួលបានចំណាត់ថ្នាក់លេខ៣នៅ World Cup ។
ខ្សែបម្រើ Real Madrid វ័យ៣៧ឆ្នាំបានចូលលេងក្នុងជម្រើស១១នាក់ដំបូងក្នុងការប្រកួតដែលក្រូអាតបានយកឈ្នះម៉ារ៉ុក ២-១ កាលពីថ្ងៃសៅរ៍ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣។
ពេលសួរក្រោយការប្រកួតថាតើមានបំណងចង់ទៅប្រកួតពានរង្វាន់អឺរ៉ុប២០២៤ឬទេ Modric បាននិយាយថា “៖ ដើរមួយជំហានគិតមួយជំហាន ខ្ញុំរីករាយជាមួយនឹងក្រុមជម្រើសជាតិ។”
Modric បានលេងជម្រើស១១នាក់ដំបូងទាំង៧ប្រកួត ដោយមាន៦៥៦នាទីក្នុងចំណោម៦៩០នាទី ហើយជឿជាក់ថានឹងអាចលេងបានច្រើនថែមទៀត។
សមាជិក Real Madrid បានបន្ថែមនៅលើ Bein Sports ថា “៖ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំអាចលេងបានកម្រិតខ្ពស់បន្តទៀត។ ខ្ញុំចង់បន្តយ៉ាងហោចណាស់រហូតដល់ការប្រកួត Nations League។ វានឹងផ្តល់ពេលវេលាឱ្យខ្ញុំគិតអំពី Euro 2024។”