Man Utd គ្មានហេតុផលដែលត្រូវចាញ់ Burnley នៅយប់នេះទេ
នៅក្នុងសប្តាហ៍ទី ៤នៃការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ក្រុមបិសាចក្រហម Manchester United ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Turf Moor របស់ក្រុម Burnley។ ជំនួបនេះ ត្បិតមើលទៅដូចមេឃ និងដី ប៉ុន្តែវាជាការបន្ថយសម្ពាធសម្រាប់លោក Jose Mourinho ប្រសិនបើគាត់អាចនាំ Man Utd ឲ្យទទួលបាន ៣ពិន្ទុ ដើម្បីប៉ះប៉ូវនឹងបរាជ័យ ២ប្រកួតចុងក្រោយនេះ។
យ៉ាងណាក៏ដោយ Admin កូនមាន់មាស នៃ MSR Sport ហ៊ានទស្សន៍ទាយថា Man Utd ប្រាកដជាឈ្នះ ទទួលបាន ៣ពិន្ទុ ពីការប្រកួតក្រៅទឹកដីនេះ។ ហ៊ានទស្សន៍ទាយបែបនេះ ដោយសារ ក្រុមបិសាចក្រហម ទើបតែចាញ់ ២ប្រកួតជាប់គ្នា ដូច្នេះនៅសប្តាហ៍នេះ Man Utd ទំនងមិនចង់ចាញ់ទៀតនោះទេ។ កាលពីសប្តាហ៍មុន លោក Jose Mourinho បានជ្រើសយកទម្រង់លេង ៤-១-២-២-១ ដែលបានធ្វើឲ្យកីឡាករ មានភាពច្របូកច្របល់បន្តិច ប៉ុន្តែយោងតាមបរាជ័យយ៉ាងក្រាស់ក្រែលក្នុងដី ០ទល់នឹង៣ ជាមួយ Tottenham ក្រុម Man Utd ទំនងជាប្តូរទម្រង់លេង ហើយក៏ប្រហែលអនុញ្ញាតឲ្យកីឡាករដូចជា Sanchez និង Martial (ដែលទើបបន្តកុងត្រា ៥ឆ្នាំទៀត) អាចចូលលេងក្នុងជម្រើស ១១នាក់ដំបូង។ ដូច្នេះ ១១នាក់ដំបូងរបស់ Man Utd អាច៖
អ្នកចាំទី៖ David de Gea
តំបន់ការពារ៖A. Valencia, Smalling, P.Jones, L.Shaw
តំបន់បម្រើកណ្តាល ឆ្វេង និងស្តាំ៖ A.Sanchez, Fred, J.Lindard, Lindelof
តំបន់ប្រយុទ្ធ៖ Lukaku, Martial
ចំណែក Burnley វិញ កាលពីសប្តាហ៍មុន ក្រុមនេះ បានលេងបុកទៅបុកមកជាមួយ Fulham ប៉ុន្តែគេនៅតែធ្វើមិនទាន់បានល្អ។ Burnley ទំនងជាចង់ការពារច្រើនជាងប្រយុទ្ធ នៅក្នុងសប្តាហ៍ទី ៤នេះ ព្រោះថាជួបជាមួយក្រុមខ្លាំងដូចជា Man Utd ដែលមានកីឡាករខ្សែប្រយុទ្ធសុទ្ធតែកម្ពស់ខ្ពស់បែបនេះ គឺ Burnley ត្រូវតែប្រយ័ត្នខ្លាំង។ ដូច្នេះ ១១នាក់ដំបូង របស់ Burnley អាចមាន៖
អ្នកចាំទី៖ Joe Hart
តំបន់ការពារ៖ Ward, Tarkowski, B.Mee, Lowton
តំបន់បម្រើកណ្តាល ឆ្វេង និងស្តាំ៖ J.Guomundsson, Cork, Lennon
តំបន់ប្រយុទ្ធ៖ C.Wood, Hendrick
តាមការព្យាករណ៍របស់ MSR Sport ការប្រកួតនេះ Burnley 0-2 Man Utd ៕
ដោយ៖ កូនមាន់មាស