លោក Ole Gunnar Solskjaer បានសុំអភ័យទោសពីអ្នកគាំទ្រក្រោយពីចាញ់ Everton
(BC-99)
លោក Ole Gunnar Solskjaer ដែលជាចាត់ការទូទៅរបស់ Manchester United បានសំដែងការសុំទោសដល់អ្នកគាំទ្រក្លឹបសម្រាប់ការខកចិត្តរបស់ពួកគេក្នុងការរងបរាជ័យយ៉ាងធ្ងន់ធ្ងរ 4-0 ដោយក្រុមស្ករគ្រាប់ Everton កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។
Manchester United បានចាញ់ប្រាំមួយលើកក្នុងចំណោម 8 ប្រកួតចុងក្រោយនិងបានទើរលើកាំទី 6 នៅក្នុងក្របខ័ណ្ឌ Premier League ដែលនៅសល់តែ4ប្រកួតទៀតតែប៉ុណ្ណោះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Solskjaer បានប្រាប់សារពត៌មាន Sky Sports ថា ចាប់តាំងពីសំឡេងកញ្ចែរបានបន្លឺឡើង លោកបានកត់សម្គាល់ឃើញថាអ្វីៗគ្រប់យ៉ាងមានការខុសឆ្គងរួចទៅហើយ។
“ខ្ញុំសូមអភ័យទោសពីអ្នកគាំទ្រទាំងអស់គ្នា ខ្ញុំដឹងថាពួកអ្នកមានក្តីសោកសៅចំពោះលទ្ធផលនេះក្នុងខណៈដែលអ្នកទាំងអស់គ្នាបានលើកបដាពាក្យស្លោកលើកទឹកចិត្ត តែក្នុងថ្ងៃនេះអ្នកទាំងអស់គ្នាបែរជាទទួលបាននូវការខកចិត្តទៅវិញ” ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គ្រាប់បាល់ស៊ុតបញ្ចូលទីពី Richarlison, Gylfi Sigurdsson, Lucas Digne និង Theo Walcott បានធ្វើឱ្យក្រុម Man United ទទួលបរាជ័យដ៏ធ្ងន់ធ្ងរក្នុងរដូវកាលនេះក្នុងនាមជាក្រុមភ្ញៀវដែលមានឱកាសវាយបកបានតិចតួចបំផុត ។
បន្ទាប់ពីរងបរាជ័យជាប់ៗគ្នានិងបានធ្លាក់ចេញពីក្របខណ្ឌ Uefa Champions League ដោយ Barcelona ដែរនោះក្រុម Man United ក៏កំពុងត្រៀមខ្លួនប្រកួតជាមួយគូប្រជែងក្នុងស្រុក Manchester City នៅថ្ងៃពុធនេះជាបន្តទៀត។