កូនរបស់ ធារី ចន្ថាប៊ីន ដែលទើបកើតនឹងប្រើសញ្ជាតិ៣ប្រទេសផ្សេងគ្នា
សមាជិកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ធារី ចន្ថាប៊ីន នឹងអោយកូនស្រីរបស់លោកដែលទើបកើតកាល ពីម្សិលមិញប្រើសញ្ជាតិ៣ប្រទេសផ្សេងគ្នាក្នុងនោះមានសញ្ជាតិ ខ្មែរ បារាំង និង កាណាដា ខណៈឈ្មោះលោក មិនទាន់កំណត់ច្បាស់ថាដាក់អ្វីនៅឡើយទេ ។
កីឡាករដែលកំពុងប្រកបអាជីពនៅទឹកដីប្រទេសម៉ាឡេស៊ីជាកូនខ្មែរកើតនៅទឹកដីប្រទេសបារាំង ហើយកំពុងកាន់សញ្ជាតិពីរគឺ ខ្មែរ និង បារាំង ខណៈភរិយារបស់លោកអ្នកស្រី Kate ជាជនជាតិកាណាដា ទើបលោកអោយកូនស្រីដំបូងរបស់លោកនេះមានសញ្ជាតិ៣ដូចនេះតែម្តង ។
ធារី ចន្ថាប៊ីន ជាកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជាដែលធ្លាប់លេងនៅលីហ្គកំពូលកម្ពុជាជាមួយក្លិប ភ្នំពេញក្រោយន , អគ្គិសនីកម្ពុជា , Krabi FC របស់ថៃ និងបច្ចុប្បន្នលេងនៅក្លិប terengganu នៃលីហ្គកំពូល របស់ម៉ាឡេស៊ី ៕