
Wolves ដកតំណែងអ្នកចាត់ការ Bruno Lage
Wolverhampton Wanderers បានសម្រេចដកលោក Bruno Lage ចេញពីតំណែងហើយ ក្រោយកាន់ការងារបាន១៦ខែ បន្ទាប់ពីចាញ់ West Ham United ធ្លាក់ទៅតំបន់បាតតារាង។
លោក Lage បានចូលជំនួសលោក Nuno Espirito Santo រដូវកាលមុន និងនាំ Wolves បានលេខ១០។ យ៉ាងណា ពួកគេឈ្នះតែ១លើកប៉ុណ្ណោះក្នុងចំំណោម១៥ប្រកួតចុងក្រោយនៅ Premier League ក្រោមការដឹកនាំពីលោក Lage។
ក្រុមចចកមាសក៏មិនឈ្នះសោះដែរពីការប្រកួត៨លើកចុងក្រោយក្រៅដីនៅ Premier League ដែលជាកំណត់ត្រាអាក្រក់បំផុតចាប់ពីរដូវកាល២០១១/២០១២។ អ្នកគាំទ្រជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះលទ្ធផល ហើយថ្នាក់ដឹកនាំក៏សម្រេចចិត្តផ្លាស់ប្ដូរតែម្ដង៕