
ចាប់បានរូបភាព Maguire ញញឹមពេល Man City នាំមុខ Man UTD ៦-១
Harry Maguire ត្រូវបានគេថតជាប់ជាមួយស្នាមញញឹម ពេល Manchester United របស់គេត្រូវបាន Manchester City នាំំមុខ៦ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២។
កាមេរ៉ាបានចាប់មុខរបស់គេក្នុងនាទី៨៤ពេល Man City កំពុងនាំមុខ៦ទល់នឹង១។ គេមិនច្បាស់ថាតើ Maguire កំពុងញញឹម ឬយ៉ាងណាទេ ប៉ុន្តែកីឡាករក្មេងៗនៅក្បែរហ្នឹងដែលមាន Alejandro Garnacho ផងនោះ បង្ហាញទឹកមុខស្ងាត់ស្ងៀម។
Maguire មិនបានលេងទេ ដោយសារតែបញ្ហារបួស។ ប៉ុន្តែគេនៅតែចូលអង្គុយដើម្បីលើកទឹកចិត្តក្រុម។
អតីតកីឡាករ Leicester City រូបនេះបានចូលលេង១១នាក់២ប្រកួតដំបូងដែលចាញ់ Brighton ១ទល់នឹង២ និងចាញ់ Brentford ៤ទល់នឹង០។ គេបានបន្តបង្កកំហុសក្នុងជម្រើសជាតិអង់គ្លេស ពេលស្មើអាល្លឺម៉ង់ ២ទល់នឹង២៕