គ្រូពេទ្យក្លឹបមួយនៅលីគកំពូលបារាំងធ្វើអត្តឃាតខ្លួនឯង ក្រោយដឹងថាឆ្លងវីរុសកូរ៉ូណា
លោក Bernard Gonzalez គ្រូពេទ្យរបស់ក្លឹប Stade de Reims នៅក្របខ័ណ្ឌ Ligue 1 របស់បារាំង បានសម្រេចធ្វើអត្តឃាតខ្លួនឯង ក្រោយពីដឹងថាបានឆ្លងមេរោគវីរុសកូរ៉ូណា។
តាមពិតក្រោយពីទទួលបានលទ្ធផលសុខភាពហើយ គ្រូពេទ្យវ័យ៦០ឆ្នាំរូបនេះត្រូវបានក្លឹបតម្រូវឱ្យសម្រាកព្យាបាលជំងឺ ប៉ុន្តែក៏ស្រាប់តែទទួលបានដំណឹងថាលោកបានស្លាប់ទៅហើយ ដោយការធ្វើអត្តឃាតខ្លួនឯង។
បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះ ក្លឹប Stade de Reims រួមជាមួយនឹងកីឡាករជាច្រើនរបស់ក្លឹបបានបញ្ចេញសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។