
Conte នឹងបានថ្លៃសំណងយ៉ាងហោច៤លានផោន បើត្រូវ Spurs បញ្ចប់តំណែង
Tottenham កំពុងរៀបចំចែកផ្លូវជាមួយអ្នកចាត់ការ Antonio Conte ។ គ្រូបង្គោលជនជាតិអ៊ីតាលីត្រូវបានគេរំពឹងថានឹងទទួលបានយ៉ាងហោចណាស់៤ លានផោនក្នុងករណីដែលលោកត្រូវបានបណ្តេញចេញដោយ Spurs មុនចប់់កិច្ចសន្យា។
យោងតាមសារព័ត៌មាន Daily Mail ប្រធានក្លិប Daniel Levy បានធ្វើនីតិវិធីចុងក្រោយក្នុងការបណ្តេញគ្រូបង្វឹក Conte ចេញពីតំណែង។ នៅពេលនេះ ជំនួយការ Ryan Mason បានចាប់ផ្តើមទទួលតួនាទីដឹកនាំក្រុម។ នៅក្នុងការហ្វឹកហាត់ចុងក្រោយ លោក Mason បានឈរជាបណ្ដោះអាសន្នដើម្បីដឹកនាំក្រុមជំនួស Conte៕