ច្បាស់ហើយពីឯកសណ្ឋានរបស់ក្រុមបាល់ទាត់ជម្រើសជាតិបុរស និងនារីកម្ពុជានៅស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ និងក្រុមបាល់ទាត់នារីកម្ពុជានឹងប្រើប្រាស់ឯកសណ្ឋាន Varaman ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ នេះជាការបញ្ជាក់របស់ក្រុមហ៊ុន Varaman។
Varaman បានបញ្ជាក់បែបនេះ “៖ ដោយសារមានសំណួរជាច្រើនពីបងប្អូនអំពីប្រធានបទឯកសណ្ឋានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុង ព្រឹត្តិការណ៍SEA Gamesលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះពួកយើងចង់យកឱកាសនេះដើម្បីឆ្លើយតបយោងតាមការយល់ដឹងរបស់យើង
ក្រុមជម្រើសជាតិកម្ពុជាទាំងក្រុមបាល់ទាត់បុរសនិងស្ត្រីនឹងប្រើឯកសណ្ឋានផលិតដោយ Varaman (វរ្ម័ន)សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍SEA Gamesលើកទី ៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះយោងតាមហេតុផលខាងក្រោម:
១. សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានកិច្ចព្រមព្រៀងជាមួយVaramanចាប់ផ្តើមជាផ្លូវការពីខែមិថុនាឆ្នាំ២០២២រហូតដល់ខែមិថុនាឆ្នាំ២០២៦បញ្ជាក់
ថាសម្រាប់ការឧបត្ថម្ភគ្រប់ឯកសណ្ឋានការប្រកួតការហ្វឹកហាត់
និងការធ្វើដំណើរដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវការ
ក្រុមជម្រើសជាតិកម្ពុជាគ្រប់កម្រិតនឹងប្រើប្រាស់ឯកសណ្ឋានផលិតដោយ Varamanក្នុងការប្រកួតការហ្វឹកហាត់និងការធ្វើដំណើរទាំងអស់ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានក្នុងអំឡុងពេលនៃកិច្ចសន្យា(ភាគីដែលបំពានកិច្ចព្រមព្រៀងនឹងប្រឈមមុខការពិន័យលើការបំពានកិច្ចសន្យា)”៕