
CR7 ថា ខ្លួនមានអារម្មណ៍ប្រសើរជាងមុនក្រោយមកដល់ Al Nassr
Cristiano Ronaldo ទទូចថា បានឆ្លងកាត់រយៈពេលដ៏លំបាកមួយ ហើយមិនសោកស្តាយចំពោះការសម្រេចចិត្តចាកចេញពី Man Utd នៅចុងឆ្នាំ២០២២។
Ronaldo បាននិយាយនៅក្នុងសន្និសីទកាសែតរបស់ក្រុមព័រទុយហ្គាល់នៅថ្ងៃទី២២ ខែមីនាថា “ពេលខ្លះយើងត្រូវឆ្លងកាត់ពេលវេលាដ៏លំបាកដើម្បីដឹងថាអ្នកណានៅជាមួយយើង។ ខ្ញុំមិនស្ទាក់ស្ទើរក្នុងការនិយាយថាខ្ញុំមានរដូវកាលមិនល្អនៅ Man Utd តែក៏មិនស្ដាយក្នុងជីវិតនេះ។ អ្វីៗកើតឡើងដោយហេតុផល និងជាផ្នែកនៃការលូតលាស់របស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រៀមខ្លួនបានប្រសើរជាងមុន ព្រោះខ្ញុំអាចមើលឃើញរឿងមួយចំនួន។ ខ្ញុំជាមនុស្សដែលប្រសើរឥឡូវនេះ។
នៅដើមរដូវកាល ២០២២/២០២៣ Ronaldo បានបាត់បង់តំណែង១១នាក់ដំបូងនៅ Manchester United ហើយរកបានតែ៣គ្រាប់ប៉ុណ្ណោះ៕