
Legend បារាំងមួយរូបថា សមហើយដែលមិនរើស Griezmann ជាប្រធានក្រុមថ្មី
អតីតខ្សែបម្រើ Arsenal និងបារាំង Emmanuel Petit យល់ឃើញថា ប្រតិកម្មរបស់ Antoine Griezmann បង្ហាញថាគ្រូបង្គោល Didier Deschamps ត្រឹមត្រូវនៅពេលជ្រើសរើស Mbappe ជាប្រធានក្រុមថ្មី។
បន្ទាប់ពីអ្នកចាំទី Hugo Lloris ចូលនិវត្តន៍ពីជម្រើសជាតិ លោក Deschamps បានសម្រេចចិត្តឱ្យ Mbappe ធ្វើជាប្រធានក្រុមបារាំង។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះត្រូវបានគេនិយាយថានាំឱ្យ Griezmann ប្រតិកម្មអវិជ្ជមាន។ ប្រភពសារព័ត៌មានបារាំងជាច្រើនបានបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំខកចិត្តនៅពេលដែលគេត្រូវបានជ្រើសរើសជាអនុប្រធានក្រុម ហើយកំពុងពិចារណាឈប់ពីក្រុមមាន់គក។
Petit បានអត្ថាធិប្បាយលើ RMC Sport កាលពីថ្ងៃទី២២ ខែមីនាថា “ប្រធានក្រុមត្រូវការការយល់ស្របជាធ្លុងមួយ ជាមួយសមាជិកគ្រប់រូប។ “សុំទោស ដែលគាត់ទាមទារ និងប្រតិកម្មខ្លាំងពេក។”
Petit មានការព្រួយបារម្ភអំពីសមត្ថភាពរបស់ Griezmann ក្នុងការដឹកនាំក្រុម ពីព្រោះប្រធានក្រុមត្រូវតែជាមនុស្សដែលមានកិត្យានុភាព និងមានឥទ្ធិពលខ្លាំងលើមិត្តរួមក្រុម។ Griezmann លេងបានល្អក្នុងការប្រកួត World Cup ប៉ុន្តែតើគេជាអ្នកដឹកនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬយ៉ាងណា?