
គ្រូកម្ពុជាដាក់គោលដៅឆ្លងផុតពូលនៅ AFF Cup 2022
ការឆ្លងផុតវគ្គចែកពូល គឺជាគោលដៅសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ AFF Cup 2022 ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី២០ ខែធ្នូ នេះ។ នេះបើតាមការលើកឡើងរបស់លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា។
ក្រុមរហស្សនាមគោព្រៃនឹងជួបប្រកួតបើកឆាកពូល A តទល់ហ្វីលីពីននៅថ្ងៃអង្គារ ទី២០ ខែធ្នូ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ គ្រូបង្វឹកជនជាតិជប៉ុនខាងលើទទូចថា ពិតជាស្ដាយដែលមិនបានប្រកួតមិត្តភាពមួយលើកទៀត ក្រោយចាញ់ម៉ាឡេស៊ី។ យ៉ាងណា លោកថា បានព្យាយាមរៀបចំក្រុមយ៉ាងល្អសម្រាប់ការប្រកួត AFF Cup។
ទាក់ទងទៅនឹងវត្តមានអ្នកចាត់ការទូទៅ Keisuke Honda វិញ លោក Hirose ថ្លែងថា នឹងមានវត្តមាននៅថ្ងៃប្រកួតផ្លូវការ។
គួរដឹងដែរថា កម្ពុជា ស្ថិតក្នុងពូល A ដែលមានថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងព្រុយណេ៕