ប្រពន្ធកីឡាករ Mauro Incardi ថតបង្ហាញរូបស៊ិចស៊ីដាក់លើបណ្តាញ IG ដោយបើកចំហរ
(BC-99)
នាង Wanda Nara ដែលជាភរិយារបស់កីឡាករ Mauro Incardi បានថតបង្ហាញរូបស៊ិចស៊ីដាក់លើបណ្តាញ Instagram ដោយបានទាក់ទាញអ្នកចូលទៅមើលចំនួនរាប់លាននាក់។
ស្ត្រីជនជាតិអាហ្សង់ទីនរូបនេះមិនត្រឹមតែជាភរិយានិងជាមេផ្ទះមើលថែរក្សាកូនៗដ៏សមញ្ញម្នាក់នុះទេ ក៏ប៉ុន្តែនាង Wanda ក៏ជាអ្នកបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ល្បីមួយរូបផងដែរ។ តែអ្វីដែលគេរាល់គ្នាមិនសូវដឹងអំពីនាងគឺ Wanda គឺជាភ្នាក់ងារដោះដូរកីឡាករបាល់ទាត់មួយចំនួនទៀតដែរដែលក្នុងនោះក៏មានប្តីរបស់នាងគឺ Mauro Incardi នេះឯង។
បើទោះជាឈានដល់វ័យ៣៣ឆ្នាំហើយក្តីក៏ថ្មីៗនេះគេឃើញនាង Wanda បានថតរូប Selfie មិនមានអាវក្រៅដ៏គួរអោយចាប់អារម្មណ៍ប៉ុន្មានសន្លឹកដាក់លើគណនី IG ផ្ទាល់ខ្លួនរបស់នាងដោយមានអ្នកចូលទៅមើលចំនួនរាប់លាននាក់។ គេមិនដឹងអំពីចេតនារបស់នាងយ៉ាងណានោះទេ។
គួរបញ្ជាក់ថាមុនពេលដែល Wanda យក Incardi ជាស្វាមីនាងក៏ធ្លាប់បោះបង់អតីតកីឡាករ Barcelona ដែលកំពុងតែលេងអោយក្លិប Crotone នាពេលបច្ចុប្បន្នគឺកីឡាករ Maximiano Lopez ផងដែរ។ Wanda ធ្លាប់បញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា Incardi ដែលជាប្តីបច្ចុប្បន្នរបស់នាងគឺជាកីឡាករដែលគិតគូរពីការប្រកួតជាធំ គេនឹងមិនរួមភេទមុនការប្រកួតឡើយ គេក៏នឹងដាក់ទណ្ឌកម្មមិនអោយនាងរួមភេទដែរក្នុងករណីដែលកីឡាកររូបនេះមិនអាចជួយអោយ Paris Saint Germain ឈ្នះការប្រកួតបានទេនោះ។