
ភ្នំពេញក្រោនស៊ីបឹងកេតយកលេខ៣ក្នុងថ្ងៃបញ្ចប់ជុំទី៣លីគកំពូល
ភ្នំពេញក្រោនបានហក់ឡើងទៅកាន់លេខ៣នៃក្របខណ្ឌ Cambodian Premier League ក្រោយឈ្នះបឹងកេត ដោយលទ្ធផល ៣ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី២១ ដែលជាសប្ដាហ៍ក្រោយនៃជុំទី៣។
ដូច្នេះភ្នំពេញក្រោនត្រូវឡើងទៅកាន់លេខ៣ ដោយមាន៣៦ពិន្ទុ រុញបឹងកេតដែលមាន៣៥ពិន្ទុទៅលេខ៤។ ចំណែកព្រះខ័នរាជស្វាយរៀង បន្តឈរលេខ១ដដែល ក្រោយស្មើក្រុមលេខ២ វិសាខា ១ទល់នឹង១។
សម្រាប់លទ្ធផលក្នុងចំណោមក្រុម៤ខាងក្រោមវិញ អង្គរថាយហ្គឺរ ចាញ់ណាហ្គាវើលដ៍១ទល់នឹង២ និងកងយោធពលខេមរភូមិន្ទឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ១ទល់នឹង៤។
ការប្រកួតដំណាក់កាលទី៤នឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ដែលក្រុមព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន ត្រូវបន្តប្រកួតគ្នាទៅវិញទៅមក២ជុំ និងបូកពិន្ទុបន្តពី៣ជុំមុន ដើម្បីរកជើងឯក៕