ខ្សែបម្រើ Donny van de Beek ត្រៀមចេញពី Man United ក្រោយមិនមានឱកាសលេងច្រើន
ខ្សែបម្រើ Donny van de Beek ត្រូវគេរាយការណ៍មកថា មានបំណងចង់ចាកចេញពីក្រុមបិសាចក្រហម Manchester United នៅដំណាច់រដូវកាលនេះ ក្រោយពីមិនសូវមានឱកាសបង្ហាញខ្លួននៅលើទីលានបានច្រើននៅរដូវកាលនេះ។
សមាជិកក្រុមមច្ចុរាជទឹកក្រូចហូឡង់បានសម្រេចការផ្លាស់ពី AFC Ajax មកកាន់ទឹកដី Old Trafford នៅរដូវកាលនេះក្នុងតម្លៃខ្លួន៣៥លានផោន ដោយចូលលេងបានត្រឹម១៣លើកតែប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League។
ដោយឡែក គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ Frank de Boer ក៏បានផ្តល់ដំបូន្មានដល់កីឡាករវ័យ២៣ឆ្នាំរូបនេះឱ្យចាកចេញពី Manchester United ផងដែរ ដើម្បីអនាគតរបស់ខ្លួន។
ប្រភពព័ត៌មានខាងលើបានចុះផ្សាយថា អតីតយុវជន Veensche Boys អាចនឹងផ្លាស់ទៅកាន់ក្លឹបចាស់របស់ខ្លួនវិញនៅប្រទេសហូឡង់ ខណៈនាយកប្រតិបត្តិ Ajax មិនបដិសេធអំពីការផ្លាស់នេះឡើយ។