ផ្លូវការ! ខ្សែប្រយុទ្ធ Neymar អវត្តមានជាមួយ PSG រយៈពេល១០សប្តាហ៍ដោយសារបាក់ឆ្អឹងប្រអប់ជើង
កាលពីម្សិលមិញ ក្រុមចាយលុយធំនៅបារាំង Paris Saint-Germain បានចេញសេចក្ដីប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានពីទីលានបាល់ទាត់ចំនួន ១០សប្ដាហ៍ ដោយសារតែបាក់ឆ្អឹងប្រអប់ជើង ក្រោយរងរបួសពេលប្រកួតទល់នឹង Strasbourg ក្នុង Coupe de France កាលពីសប្ដាហ៍មុនទៅ។
ដូចនេះកីឡាករតម្លៃខ្លួន២២២លានអឺរ៉ូនឹងខកខានប្រកួតវគ្គ១៦ក្រុមចុងក្រោយទាំង២ជើងជាមួយក្រុមបិសាចក្រហម Manchester United ក្នុងពានរង្វាន់ UEFA Champion League នាកីឡាដ្ឋាន Old Trafford នៅថ្ងៃទី១២ ខែកុម្ភៈខាងមុខ និងជើងទីពីរនៅថ្ងៃទី៦ ខែមីនា នាទឹកដីបារាំង រួមទាំងការប្រកួតផ្សេងៗទៀតក្នុងក្របខ័ណ្ឌ Ligue 1 ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែក ក្រុមរបស់មហាសេដ្ឋីអារ៉ាប់ក៏បានបន្ថែមទៀតថារបួសជើងរបស់ Neymar មិនត្រូវការឆ្លងកាត់ការវះកាត់ដូចសារព័ត៌មានផ្សេងៗទៀតបានចុះផ្សាយឡើយ។
កន្លងទៅកីឡាករវ័យ២៦ឆ្នាំធ្លាប់មានរបួសត្រូវវះកាត់នៅប្រអប់ជើងខាងស្ដាំម្ដងហើយ និងព្យាយាមព្យាបាលឲ្យលឿនដើម្បីទាន់ពេលលេងនៅ World Cup ប្រទេសរុស្សី ដោយឡែកសម្រាប់របួសលើកនេះគឺមានសភាពប្រហាក់ប្រហែលដូចមុនអញ្ចឹងប៉ុន្តែខុសកន្លែងគ្នាបន្តិច។