អតីតខ្សែប្រយុទ្ធ ប្រាក់ ចាន់រតនា ៖ បាល់ទាត់ជាកីឡាករបង្កើនមិត្តភាព មិនមែនជាការភ្នាល់ទេ
អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ប្រាក់ ចាន់រតនា បានរៀបរាប់លើ Facebook របស់ខ្លួនថា ទស្សនិកជនមិនគួរមានការលែបខាយ ដាក់គ្នាទេ ក្រោយការប្រកួតចប់។
អតីតកីឡាករណាហ្គាវើលដ៍សរសេរបែបនេះ “៖ បាល់ទាត់បេីចាញ់ឈ្នះអោយចប់ទៅ ហេតុអ្វីត្រូវមានពាក្យលែបខាយ ទាំងហ្វេន និងកីឡាករផ្ទាល់ មកបង្ហាញនៅលេី Social Media ? បាល់ទាត់គឺជាកីឡា បង្កេីនមិត្តភាពមិនមែន ជាការភ្នាល់ឡេីយ សូមបបងប្អូនកីឡាករគិតឡេីងវិញ ។ ចាញ់ឈ្នះជារឿងធម្មតា យេីងគួររៀនទទួលស្គាល់ការពិត សិស្សច្បងគប្បីជាគំរូដល់សិស្សប្អូន សិស្សប្អូនខុសណែនាំប្រៀនប្រដៅបន្ថែម មិនមែនបញ្ចេញមតិលែបខាយចង់ធ្វេីបាបគ្នា ទៅវិញទៅមកជាសាធារណ:បែបនេះទេ ទោះក្នុងចេតនាបែបណាក៏ដោយ ។ គ្រប់គ្នាសុទ្ធតែមានបំនងលេីកស្ទួយវិស័យមួយនេះ ចំពោះខេត្តដូចគ្នា ហេតុអីត្រូវមកផ្ចាញ់ផ្ចាល? សូមប្រេីប្រាស់ Social Media ក្នុងការបញ្ចេញមតិប្រកបដោយភាពថ្លៃថ្នូរ ក្នុងនាមជាបុគ្គលដែលមានការអប់រំ និងសីលធម៌រស់នៅល្អ។ បាល់ទាត់ស្រស់ស្អាតណាស់ តែមនុស្សមួយក្តាប់តូចធ្វេីអោយបាល់ទាត់ក្លាយជារឿងគួរអោយធុញទ្រាន់
សូមអគុណ“
គួរដឹងដែរថា ប្រាក់ ចាន់រតនា ធ្លាប់លេងនៅណាហ្គាវើលដ៍ពីឆ្នាំ២០១២ដល់២០១៧ មុនផ្ទេរទៅសូលទីឡូអង្គរ រដូវកាល២០១៨។ សម្រាប់រដូវកាល២០២១នេះគេបានផ្លាស់ទៅគិរីវង់សុខសែនជ័យ។
អំឡុងរួមរស់ជាមួយណាហ្គាវើលដ៍ ប្រាក់ ចាន់រតនា ធ្លាប់រួមចំណែកឈ្នះជើងឯក Hun Sen Cup ឆ្នាំ២០១៣ និងមានឈ្មោះជម្រើសជាតិអាយុក្រោម២២ឆ្នាំ ព្រមទាំងក្រុមធំកាលឆ្នាំ២០១៥ សម្រាប់យុទ្ធនាការជម្រុះ FIFA World Cup 2018 ទៀតផង៕