ចាន់ វឌ្ឍនាកា ថា ត្រូវទទួលស្គាល់ពីភាពខ្លាំងរបស់ភ្នំពេញក្រោន
“យើងត្រូវទទួលស្គាល់ការពិតថាពួកគេកំពុងជាក្រុមមួយដែលខ្លាំង ជាក្រុមដែលកំពុងធ្វើបានល្អទាំងពានរង្វាន់ក្នុងស្រុក ក៏ដូចជាពានរង្វាន់អន្តជាតិផងដែនាពេលបច្ចុប្បន្នកាលនេះ អបអរសាទរ ភ្នំពេញក្រោន 🙏🏽❤️⚽️។” នេះជាការលើកឡើងរបស់ ចាន់ វឌ្ឍនាកា ក្រោយភ្នំពេញក្រោន យកឈ្នះ Macathurs របស់អូស្ត្រាលី ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួត AFC Cup នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា។
នេះជាជ័យជម្នះដែលបង្កើតបាននូវកំណត់ត្រាប្រវត្តិសាស្ត្រដែលភ្នំពេញក្រោនជាក្រុមកម្ពុជា បានឈ្នះទាំង៣ប្រកួតក្នុងវគ្គចែកពូល។
Shimizu Shintaro ២គ្រាប់ និង ផាច សុជាវីឡា មួយគ្រាប់ បានរុញក្រុមជើងឯកលីគកំពូលកម្ពុជាឡើងទៅកាន់កំពូលតារាងពូល F ដែលមាន៩ពិន្ទុពេញ ពីការប្រកួត៣លើក ជើងទី១៕