ឡានក្រុងរបស់ Dortmund ត្រូវប៉ូលិសផាកនៅអង់គ្លេស
ឡានក្រុងរបស់ក្រុម Borussia Dortmund ត្រូវបានពិន័យ៥០ផោនពេលដែលចតនៅតំបន់ Tynemouth។
ហេតុការណ៍នេះកើតឡើងពេលឈ្នះ Newcastle United នៅកីឡដ្ឋាន St James’ Park ក្នុងការប្រកួត Champions League កាលពីថ្ងៃពុធ។
ក្រុមប្រឹក្សា North Tyneside បានបញ្ជាក់ថា រថយន្តនេះត្រូវបានផាកពិន័យ បន្ទាប់ពីចតនៅលើផ្លូវ Grand Parade ។ ការផាកពិន័យនឹងត្រូវកាត់បន្ថយមកត្រឹម២៥ផោន ប្រសិនបើវាត្រូវបានបង់ក្នុងរយៈពេល១៤ថ្ងៃ៕