Lukaku រកបានគ្រាប់បាល់១៤ប្រកួតជាប់គ្នានៅ Europa League
Romelu Lukaku បានរកគ្រាប់បាល់បញ្ចូលទី១៤ប្រកួតជាប់គ្នាក្នុងពានរង្វាន់ UEFA Europa League ខណៈ Roma ឈ្នះ Slavia Prague ២ទល់នឹង០។
ខ្សែបម្រើ Edoardo Bove បានបើកទំព័រលទ្ធផលមុនសម្រាប់ Roma តាំងពីវិនាទី៤៥ បន្ទាប់ពី Stephan El Shaarawy ឆក់បាល់ពីខ្សែការពាររបស់ Slavia Prague ហើយបញ្ជូនឱ្យ Bove ទាត់បញ្ចូលទីបានសម្រេច។
ដល់នាទី១៧ El Shaarawy បញ្ជូនឱ្យ Lukaku ទាត់បញ្ចូលទីគ្រាប់ទី២បានសម្រេច។ នេះជាកំណត់ត្រាថ្មីមួយទៀតដែលមិនទាន់មានអ្នកធ្វើបានដូច Lukaku៕