Paul Pogba ប្រកាសជាផ្លូវការថានិងចាកចេញពីបិសាចក្រហម ManU មុនរដូវកាលថ្មីមកដល់
ទីបំផុតខ្សែបំរើចែកបាល់៨ទិស Paul Pogba បានសំរេចចិត្តចាកចេញពីបិសាចក្រហម Manchester Untied ហើយ នេះបើយោងតាមសារដែលចេញផ្សាយក្នុងទីក្រុង Tokyo ប្រទេសជប៉ុន។
ពាក្យមួយឃ្លាដែលជាមូលហេតុធ្វើអោយកីឡាករវ័យ២៣ឆ្នាំចាកចេញពីទ្រនំចាស់របួសខ្លួនដែលធ្លាប់រួមរស់តាំងពីឆ្នាំ២០០៩មកគឺ “វាជារឿងមួយល្អបំផុតដែលត្រូវមានការប្រកួតប្រជែងថ្មី ”
ក្លឹបបន្ទាប់ដែលសាកសមនិងជើងឯក World Cup រូបនេះមានដូចជា ផ្ទះចាស់ Juventus និងអធិរាជស Real Madrid ដែលកំពុងដឹកនាំដោយវីរៈបុរសបាល់ទាត់របស់គេគឺ Zinedine Zidane ខណៈដែលពាក្យចចាមអារាមមួយចំនួនទាក់ទងលើតម្លៃខ្លួនរបស់គេអាចឡើងដល់ជាង ១៥០លានផោនឯណោះ។
ចាប់តាំងពីត្រឡប់មកកាន់ Manchester United វិញក្នុងឆ្នាំ ២០១៦មក Pogba បានជួយអោយបិសាចក្រហមឈ្នះពានមួយចំនួនដូចជា EUROPA League និង EFL Cup ហើយក្នុងនោះគេរកគ្រាប់បាល់បាល ៣១គ្រាប់ និងបញ្ចូលអោយដៃគូរស៊ុតបញ្ចូលទីសំរេចបាន ២៩លើក៕