
ហុក សុចិត្រា ប្រាប់អំពី ស៊ិន កក្កដា ទៅធ្វើតេស្តនៅក្លិបលីហ្គកំពូលថៃ
កីឡាករវ័យក្មេងរបស់ក្លិបវិសាខា ស៊ិន កក្កដា បានចេញទៅធ្វើតេស្តសមត្ថភាជាមួយក្លិបលីហ្គកំំពូល ថៃ Chainat Hornbill រយៈពេលមួយសប្តាហ៍ ក្រោយពីរូបគេខកខានការធ្វើតេស្តម្តងរួចមកហើយដោយជាប់ភារកិច្ចហាត់ក្នុងការប្រមូលផ្តុំជម្រើសជាតិក្នុងព្រឹត្តិការណ៍ជម្រុះ World Cup 22 ដែលកម្ពុជា ឈ្នះ ប៉ាគីស្ថាន ។
អ្នកចាត់ការទូទៅក្លិបវិសាខាលោក ហុក សុចិត្រា បានបញ្ជាក់ប្រាប់ MSR SPORT ថា ពិតប្រាកដណាស់ថ្ងៃ នេះសមាជិកក្លិបវិសាខា ស៊ិន កក្កដា បានចេញទៅធ្វើតេស្តសមត្ថភាពមួយសប្តាហ៍តាមការស្នើសុំរបស់ក្លិប នៅលីហ្គកំពូលថៃ Chainat Hornbill ហើយបើសិន កក្កដា ជាប់ការធ្វើតេស្តនេះក្លិបវិសាខានឹងព្រមព្រៀង អោយរូបគេលេងនៅប្រទេសថៃតែម្តង ។
សូមបញ្ជាក់ថា អតីតកីឡាករភ្នំពេញក្រោនរូបនេះបានមកចូលរួមជាមួយក្លិបវិសាខានៅដើមរដូវកាលថ្មី នេះដោយរូបគេតែងតែបង្ហាញខ្លួនលើទីលាន និងបានរកគ្រាប់ជាបន្តបន្ទាប់ និងជាពិសេសទើប រួមចំណែកជួយក្រុមជម្រើសជាតិឡើងទៅជុំទី២ ជម្រុះ World Cup ២០២២ ផងដែរ ៕