រំលឹករឿងចាស់! ខ្សែប្រយុទ្ធឥណ្ឌូនេស៊ី Marinus Wanewar ធ្លាប់មានបញ្ហាជាមួយក្រុមជម្រើសជាតិកម្ពុជាម្តងដែរកាលពីឆ្នាំ២០១៧
កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២២ឆ្នាំបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជាដោយលទ្ធផល២ទល់នឹង០ ដោយកក់បានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន់ AFF U22 LG Cup 2019 ហើយត្រូវជួបជាមួយក្រុមជម្រើសជាតិវៀតណាម។
ដោយឡែកកាលពីម្សិលមិញ អ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមរហស្សនាមគោព្រៃមានភាពមិនសប្បាយចិត្តជាច្រើន ប៉ុន្តែមិនមែនដោយសារតែលទ្ធផលចាញ់ឡើយ ប៉ុន្តែជាការបង្ហាញការវិការមិនសមរម្យរបស់ខ្សែប្រយុទ្ធឥណ្ឌូនេស៊ី Marinus Wanewar ដែលក្រោយពីបញ្ចប់ការប្រកួតរូបគេបានធ្វើកាយវិការមិនសមរម្យដាក់កីឡាករកម្ពុជាដែលដើរមកចាប់ដៃគេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាក្តីនេះមិនមែនជាលើកទី១ទេ ដែលកីឡាករកើតនៅឆ្នាំ១៩៩៧ខាងលើនេះបានធ្វើមកកាន់ក្រុមជម្រើសជាតិកម្ពុជា ពោលគឺកាលពីឆ្នាំ២០១៧រូបគេធ្វើឲ្យមានការប៉ះទង្គិចគ្នាជាមួយសមាជិកក្រុមជម្រើសជាតិកម្ពុជា រហូតឈានដល់ទៅមានការប៉ះទង្គិចគ្នាលើទីលានថែមទៀតផងដែរ។ យ៉ាងណាក្តីបើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូទាំង២របស់ Marinus Wanewar ដូចតទៅ។
ទស្សនាវីដេអូ៖
កីឡាមានចាញ់ មានឈ្នះ ប៉ុន្តែស្តាយមិនគួរមានកីឡាករអាកប្បកិរិយាបែបហ្នឹងទៀតសោះ ក្នុងពិភពបាល់ទាត់សម័យនេះ! ខ្ញុំសង្ឃឹមថានឹងមិនឃើញសកម្មភាពបែបនេះបន្តទៀតទៅចុះ!
Posted by នី ឬទ្ធី – Ny Rithy MC on Friday, 22 February 2019