លីគកំពូលកម្ពុជាវិលមកវិញហើយ ប្រជុំដោយគូខ្លាំងៗប៉ះគ្នា
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាបានវិលមកវិញក្នុងសប្តាហ៍នេះហើយ បន្ទាប់ពីសម្រាកមួយរយ:ដោយសារបញ្ហាកូវីដ និងការប្រកួតរបស់ក្រុមជម្រើសជាតិនៅក្រៅប្រទេស ។
សប្តាហ៍ទី៦នៃលីគកំពូលកម្ពុជានឹងធ្វើឡើងនៅថ្ងៃទី ០៣ ខែ កក្កដា ២០២១ ដោយមានការប្រកួតចំនួន ៣គូ ហើយការប្រកួតដែលគួរអោយចាប់អារម្មណ៍គឺ វិសាខា បើកកីឡដ្ឋាន ព្រីនស៍ ស្វាគមន៍ក្រុម ណាហ្គាវើល វេលម៉ោង ៣: ៣០ នាទីរសៀល ។ ក្រៅពីគូនេះមាន ព្រៃវែង ប៉ះ បឹងកេត និង សូលទីឡូ ប្រកួតជាមួយ ប៉ូលីស ។
សម្រាប់ថ្ងៃ អាទិត្យ មានការប្រកួតចំនួន១គូដែលជាការប៉ះគ្នារវាងក្រុម បាល់ទាត់ អគ្គិសនី ជាមួយ អាស៊ី អឺរ៉ុប នាកីឡដ្ឋាន អគ្គិសនី វេលាម៉ោង ៣ : ៣០ នាទីរសៀល ៕